អំពី Cashwagon

Cashwagon គឺជាក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួលប្រតិបត្តិការហិរញ្ញវត្ថុ ហើយយើងខ្ញុំមានមោទនភាពក្នុងការផ្តល់ជូនសេវាកម្មថ្មីនេះនៅក្នុងទីផ្សារកម្ពុជា។ សូមជម្រាបថា យើងខ្ញុំមិនមែនជាអ្នកផ្តល់ប្រាក់កម្ចីទេ ព្រោះប្រាក់កម្ចីទាំងទ្បាយត្រូវបានផ្តល់ដោយក្រុមហ៊ុន លែនថេក (ខេមបូឌា) ឯ.ក (Lendtech (Cambodia) Co., Ltd.) ប៉ុន្តែយើងខ្ញុំផ្តល់សេវាសម្របសម្រួលធនធានផ្នែកហិរញ្ញវត្ថុ។ ជាមួយនឹងវត្តមានក្នុងបណ្តាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ការផ្តោតសំខាន់របស់ Cashwagon នៅក្នុងប្រទេសកម្ពុជា គឺការផ្តល់សេវាកម្ចីហិរញ្ញប្បទានតាមអនទ្បាន ដោយពុំចាំបាច់មានទ្រព្យបញ្ចាំ ឯកសារសំខាន់ៗ ការអនុម័តិកម្ចីយ៉ាងស្មុគស្មាញ ឬចំណាយពេលយូរ។

សេវាហិរញ្ញវត្ថុដែលទទួលបានតាមរយៈ Cashwagon ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង និងប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ។ យើងខ្ញុំប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតក្នុងការជួយសម្រួលឲ្យទទួលបានសេវាកម្ចីដែលឆាប់រហ័ស ក្នុងរយៈពេលតិចជាង២៤ម៉ោង ជាមួយនឹងការបង្វិលសងក្នុងរយៈពេលខ្លីៗ ។

អតិថិជនដែលចាប់អារម្មណ៍ចង់ប្រើប្រាស់សេវាកម្ចីតាមរយៈយើងខ្ញុំ អាចដាក់ពាក្យស្នើកម្ចីដោយគ្រាន់តែបំពេញបែបបទងាយៗតាមអនឡាញទាំងស្រុងតែម្តង ដោយពុំចាំបាច់មានឯកសារ ឬក្រដាសស្នាមសាំញ៉ាំ ឬត្រូវឆ្លងកាត់ដំណើរការអនុម័តិកម្ចីដែលមានលក្ខណៈស្មុគ្រស្មាញ ឬតម្រូវឲ្យមានអ្នកធានានោះឡើយ ។ ដោយហេតុនេះហើយ ទើបយើងខ្ញុំបាននាំយកនូវសេវាយ៉ាងពិសេសថ្មីមួយមកកាន់ទីផ្សារហិរញ្ញវត្ថុកម្ពុជា ជាមួយគ្នានេះផងដែយើងខ្ញុំផ្តល់នូវដំណោះស្រាយយ៉ាងល្អបំផុតដែលមិនអាចកាត់ថ្លៃបាន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ។

យើងខ្ញុំគឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលមានសក្តានុពលភាព និងមានបទពិសោធន៍ខ្ពស់ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន ដឹកនាំដោយអ្នកជំនាញវិជ្ជាជីវៈខ្ពស់ និងមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន ។

ក្រុមហ៊ុន ឃែសវ៉ាហ្គន ឯ.ក (Cashwagon Co.,Ltd.) (“Cashwagon”) គឺជាក្រុមហ៊ុនដែលបង្កើត និងចុះបញ្ជីស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា មានលេខចុះបញ្ជីពាណិជ្ជកម្ម 00023872។ Cashwagon ធ្វើប្រតិបត្តិការ លើវេបសាយ (Platform) ដែលភ្ជាប់អ្នកខ្ចី និងអ្នកផ្តល់កម្ចីដែលមានអាជ្ញាបណ្ណស្របច្បាប់ និងសម្រួលបែបបទខ្ចីប្រាក់ ហើយមិនមែនជាអ្នកឲ្យខ្ចី ឬអ្នកផ្តល់កម្ចីឡើយ។

កម្ចីគឺ ផ្តល់ដោយក្រុមហ៊ុន លែនថេក (ខេមបូឌា) ឯ.ក (Lendtech (Cambodia) Co., Ltd.) ដែលជាក្រុមហ៊ុនបង្កើត និងចុះបញ្ជីស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា មានលេខចុះបញ្ជី 00023873 និងជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រកបអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានតាមរយៈ អាជ្ញាប័ណ្ណលេខ 709 សហវ អឧហ។

 • ឆាប់រហ័ស

  ការផ្តល់កម្ចីគឺឆាប់រហ័ស ដោយហេតុថា សហការីយើងខ្ញុំព្យាយាមក្នុងជួយសម្រួលជូនលោកអ្នក ឲ្យទទួលបានកម្ចី ក្នុងកំឡុងពេល 24 ម៉ោង ។ គិតចាប់ពីការដាក់ពាក្យស្នើកម្ចី រហូតដល់ពេលទទួលបានកម្ចី អត្ថិភាពជាចម្បងរបស់យើងខ្ញុំគឺការផ្តល់កម្ចីជូនលោកអ្នក ឲ្យបានលឿន និងឆាប់រហ័សជាងគេ ។

 • ងាយស្រួល

  គ្រាន់តែបំពេញពាក្យស្នើកម្ចីតាមរយៈទម្រង់បែបបទដែលមានស្រាប់នៅលើវេបសាយរបស់យើងខ្ញុំ តាមរយៈកុំព្យួទ័រ ឬទូរស័ព្ទដៃប៉ុណ្ណោះ ។ ពុំតម្រូវឲ្យមានឯកសារដែលមានលក្ខណៈស្មុគស្មាញ ពុំតម្រូវឲ្យមានការថតចម្លងលិខិតស្នាមពាក់ព័ន្ធ និងសូម្បីតែហត្ថលេខាក៏ពុំមែនជាលក្ខខណ្ឌចាំបាច់នោះដែរ ។

 • តម្លាភាព

  កម្រៃសេវាពាក់ព័ន្ធនឹងកម្ចីមានដាក់តាំងបង្ហាញនៅផ្នែកខាងមុខគេនៃវេបសាយរបស់យើងខ្ញុំ ដែលអនុញ្ញាតឲ្យអតិថិជនអាចជ្រើសរើសជម្រើសប្រសើរបំផុតយោលទៅតាមកាលៈទេសៈរបស់ពួកគាត់ ។

 • សុខមាលភាព

  ជាក់ស្តែងណាស់ ដើម្បីទទួលបានកម្ចី លោកអ្នកពុំមានតម្រូវឲ្យមកកាន់ការិយាល័យរបស់យើងខ្ញុំនោះទេ ។ បញ្ជៀសបាននូវការដែលត្រូវចាប់លេខ និងតម្រង់ជួរ ដើម្បីទទួលសេវាកម្ម ឬដំណើរការអនុម័តិកម្ចីដែលមានលក្ខណៈស្មុគស្មាញ តាមរយៈការដាក់ពាក្យស្នើកម្ចីតាមអនឡាញ តាមរយៈ Cashwagon ។

 • គ្រប់កាលៈទេសៈ និងទីកន្លែង

  មិនគិតពីទីតាំងភូមិសាស្ត្រណានោះទេ លោកអ្នករីអាចដាក់ពាក្យស្នើកម្ចីមកកាន់យើងខ្ញុំ ។ រីករាយជាមួយនឹងដំណោះស្រាយហរិញ្ញវត្ថុដែលស្ថិតនៅលើចង្អុលដៃរបស់លោកអ្នក ។

 • វិជ្ជាជីវៈ

  តាមរយៈបុគ្គលិកដែលមានបទពិសោធន៍ខ្ពស់ ក្រុមការងាររបស់យើងខ្ញុំផ្តល់អត្ថិភាពលើការបំពេញចិត្តអតិថិជនឲ្យបានប្រសើរបំផុតតាមតែអាចធ្វើទៅបាន ។