សេវាកម្មរបស់យើងខ្ញុំ

តើយើងខ្ញុំជានរណា ?

Cashwagon គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្តោតលើសេវាហិរញ្ញវត្ថុសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ។

យើងខ្ញុំផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយគុណភាព និងគុណតម្លៃខ្ពស់ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ដោយពុំតម្រូវឲ្យដាក់ទ្រព្យតម្កល់ធានា នីតិវិធីអនុម័តិកម្ចី ពុំមានលក្ខណៈស្មុគស្មាញ ឬត្រូវចំណាយពេលរង់ចាំយូរ ។

Cashwagon ជួយសម្រួលក្នុងការទទួលបានកម្ចីសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកអ្នក តាមវិធីសាស្ត្រប្រកបដោយភាពឆ្នៃប្រឌិត ដែលអនុញ្ញាតឲ្យយើងខ្ញុំ អាចបត់បែនទៅតាមតម្រូវការផ្សេងៗគ្នារបស់លោកអ្នក តាមរយៈការផ្តល់សេវាកម្មជូនលោកអ្នក ប្រកបដោយក្រមសីលធម៌ក្នុងការប្រកបអាជីវកម្ម និងមានតម្លាភាព ។

លោកអ្នកអាចពិនិត្យមើលចំនួនត្រូវសងសរុបដែលបានគណនាជាស្រេច មុនពេលបំពេញពាក្យស្នើកម្ចី ។

ដោយអាស្រ័យលើចំនួនទឹកប្រាក់ដែលលោកអ្នកចង់ខ្ចី និងរយៈពេលខ្ចី កម្ចីរបស់លោកអ្នកនឹងត្រូវបានគណនាដោយរួមបញ្ចូលកម្រៃប្រឹក្សា និងកម្រៃសេវាដំណើការកម្ចី ។ ក្នុងករណីលោកអ្នកសងត្រឡប់មុន ឬចំថ្ងៃកំណត់សង យើងខ្ញុំនឹងមិនមានគិតកម្រៃអ្វីផ្សេងទៀតពីលោកអ្នកនោះឡើយ ។

សូមពិនិត្យមើលចំនួនត្រូវសងសរុបរបស់លោកអ្នក និងថ្ងៃកំណត់សង មុនពេលដាក់ពាក្យស្នើកម្ចី ។ សូមរីករាយក្នុងការដាក់ពាក្យស្នើកម្ចីណាដែលលោកអ្នកអាចសងត្រឡប់វិញទាន់ថ្ងៃកំណត់សង ។

ព័ត៌មានកម្ចី

នាពេលបច្ចុប្បន្ន Cashwagon ជួយសម្រួលក្នុងការទទួលបានកម្ចីជូនអតិថិជនដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖

 1. មានអាយុចាប់ពី 19 ឆ្នាំ ទៅ 60 ឆ្នាំ និង
 2. គ្រប់បុគ្គលដែលមានប្រភពចំណូលទៀងទាត់ និងស្របច្បាប់

ពុំតម្រូវឲ្យផ្ញើឯកសារផ្ទាល់ខ្លួនមកសហការីយើងខ្ញុំជាមុនអ្វីនោះទេ លោកអ្នកគ្រាន់តែត្រៀមឲ្យមានព័ត៌មានមួយចំនួនដូចខាងក្រោម ៖

 1. ព័ត៌មានផ្ទាល់ខ្លួន
 2. ព័ត៌មានគណនីធនាគារ

នៅពេលដែលសំណើកម្ចីត្រូវបានអនុម័តិ លោកអ្នកនឹងទទួលបានសារ SMS តាមទូរស័ព្ទ និងតាមអ៊ីម៉ែល ដែលមានព័ត៌មានស្តីពីជំហានជាបន្ត ដើម្បីអាចឲ្យសហការីយើងខ្ញុំជួយសម្រួលក្នុងដំណើរការដាក់កម្ចីចូលក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោកអ្នក ឬដកយកកម្ចីនៅតាមអន្តរការីប្រតិបត្តិការ ។

នាពេលបច្ចុប្បន្ននេះ Cashwagon ជួយសម្រួលក្នុងការទទួលបានកម្ចីជូនអតិថិជនទាំងឡាយណាដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសាធារណៈ ឯកជន អង្គការ និងស្ថាប័ននានា និងមានទីលំនៅជាក់លាក់ពិតប្រាកដ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ។

យើងខ្ញុំរីករាយក្នុងការជួយដល់លោកអ្នក ។ សូមទាក់ទងសហការីយើងខ្ញុំតាមយន្តការគាំពារអតិថិជនណាមួយដូចខាងក្រោម ដើម្បីសុំជំនួយ ៖

 1. ទូរស័ព្ទ ៖  016 962 512 / 023 967 511
 2. គណនីហ្វេសប៊ុក ៖  facebook.com/cashwagonkh
 3. អ៊ីម៉ែល ៖  info@cashwagon.com.kh
 4. វេបសាយ ៖  www.cashwagon.com.kh

ការទទួលកម្ចី

យើងខ្ញុំព្យាយាមដំណើរការ និងជួយសម្រួលក្នុងការផ្តល់កម្ចីជូនលោកអ្នក ក្នុងកំឡុង 24 ម៉ោង បន្ទាប់ពីសំណើកម្ចីត្រូវបានអនុម័តិ ។ យើងខ្ញុំនឹងផ្ញើសារទៅលោកអ្នក នៅពេលដែល កម្ចីត្រូវបានដាក់បញ្ចូលទៅក្នុងគណនីធនាគាររផ្ទាល់ខ្លួនរបស់លោកអ្នក ឬរួចរាល់សម្រាប់ការដកយកនៅតាមអន្តរការីប្រតិបត្តិការ។

ក្នុងករណីដែលលោកអ្នកមានបញ្ហាណាមួយទាក់ទងនឹងការទទួលកម្ចីដែលត្រូវបានអនុម័តិរួចហើយនោះ សូមទាក់ទងសហការីយើងខ្ញុំតាមរយៈយន្តការគាំពារអតិថិជនណាមួយដូចខាងក្រោម ដើម្បីសុំជំនួយ ៖

 1. អ៊ីម៉ែល ៖  info@cashwagon.com.kh
 2. វេបសាយ ៖  www.cashwagon.com.kh
 3. ទូរស័ព្ទ ៖  016 962 512 / 023 967 511

ការសងត្រឡប់កម្ចី

យើងខ្ញុំបានដាក់បញ្ចូលជាផ្នែកមួយនៃកិច្ចសន្យាខ្ចីប្រាក់ (សារផ្ញើទៅកាន់អ៊ីម៉ែលរបស់លោកអ្នក) ដែលមានព័ត៌មានអំពីកាលបរិច្ឆេទសងត្រឡប់កម្ចី ។ យើងខ្ញុំស្នើឲ្យលោកអ្នកសងត្រឡប់កម្ចីឲ្យបានទាន់ពេល ឬមុនថ្ងៃ ដើម្បីជៀសវាងកាគិតពិន័យ ឬកម្រៃសេវាបន្ថែម ។

ដាក់សាច់ប្រាក់ត្រូវសងត្រឡប់ទៅក្នុងគណនីដៃគូមូលនិធិរបស់យើងខ្ញុំនៅតាមទីតាំងផ្តល់សេវាទូទាត់ណាមួយដែលនៅជិតលោកអ្នក នៅទូទាំងប្រទេស។

បាទ/ចាស ការសងត្រឡប់កម្ចីមុនកាលកំណត់ គឺអាចប្រតិបត្តិទៅបានដោយពុំមានគិតពិន័យ ឬកម្រៃសេវាអ្វីនោះឡើយ ។

យើងខ្ញុំស្នើឲ្យលោកអ្នកសងត្រឡប់កម្ចីទាន់ពេល ឬមុនថ្ងៃត្រូវសង ដោយហេតុថា លោកអ្នកត្រូវទទួលរ៉ាប់រងលើការគិតពិន័យ និងកម្រៃសេវាបន្ថែមទាំងឡាយ ដែលគិតដោយភ្នាក់ងារប្រមូលបំណុលរបស់យើងខ្ញុំ ។

ករណីផ្សេងៗ

យើងខ្ញុំសូមថ្លែងអំណរគុណចំពាះការបន្តជំនឿទុកចិត្តលើសេវាកម្មរបស់យើងខ្ញុំ ។ ដោយហេតុថាលោកអ្នកធ្លាប់ទទួលបានកម្ចីតាមរយៈ Cashwagon និងមានប្រវត្តិសងត្រឡប់ល្អ សហការីយើងខ្ញុំអាចជួយសម្រួលឲ្យទទួលបានកម្ចីថ្មីជូនលោកអ្នកបានឆាប់រហ័សជាងមុន ។ សូមបំពេញទម្រង់បែបបទស្នើខ្ចីប្រាក់របស់លោកអ្នក តាមរយៈវេបសាយរបស់យើងខ្ញុំ សហការីយើងខ្ញុំអាចពិនិត្យវិនិច្ឆ័យលើព័ត៌មាន និងអនុម័តសំណើកម្ចីរបស់លោកអ្នកបានលឿនជាងមុន ។ សូមអរគុណ !