CASHWAGON CO., LTD.

គោលការណ៍ឯកជនភាព

ក្នុងនាមជាភ្នាក់ងារផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ យើងខ្ញុំចាត់ចែងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីជាការ សម្ងាត់ ។

ព័ត៌មានផ្ទាល់ខ្លួន គឺជាព័ត៌មាន ឬទស្សនៈទានអំពីលោក-លោកស្រី ។

គោលការណ៍ឯកជនភាព ពន្យល់ណែនាំពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីត្រូវបាន ប្រើប្រាស់ និង រក្សាសុវត្ថិភាព ។ សូមមេត្តាធ្វើកំណត់ចំណាំថា យើងខ្ញុំរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកែសម្រួលគោលការណ៍ឯកជនភាពនេះនៅ ពេលណាមួយទៅតាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ ដើម្បីឆ្លុះបញ្ចាំងពីការប្រតិបត្តិប្រកបដោយប្រសិទ្ធភាពបំផុតស្របទៅតាមលក្ខខណ្ឌ និងបរិបទទីផ្សារ និងដើម្បីផ្តល់ជូនលោក-លោកស្រី នូវការការពារព័ត៌មានផ្ទាល់ឲ្យបានប្រសើរជាងមុន ។

សូមមេត្តាអានគោលការណ៍ឯកជនភាពនេះដោយយកចិត្តទុកដាក់ ។ តាមរយៈការប្រើប្រាស់សេវាកម្ម និងការចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ លោក-លោកស្រីទទួលយក ទទួលស្គាល់ និងយល់ព្រមទៅនឹងលក្ខខណ្ឌនានាដែលមានចែងនៅក្នុងគោលការណ៍ឯកជនភាពនេះ ។

ការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី

សូមចំណាំថាប្រសិនបើអ្នកប្រើគេហទំព័រ ឬសេវាកម្មរបស់យើងជំនួសឲ្យអ្នកផ្សេងទៀត ដូចជាក្រុមគ្រួសាររបស់អ្នក មិត្តភក្តិរបស់អ្នក ឬបុគ្គលិករបស់អ្នក ដូចនេះអ្នកត្រូវធានាថាអ្នកគឺមានសិទ្ធិផ្តល់ឲ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ការប្រើប្រាស់គេហទំព័រក្នុងលក្ខណៈនេះនឹងសន្មតដោយស្វ័យប្រវត្តិថា អ្នកបានទទួលការសិទ្ធិពីម្ចាស់ព័ត៌មានផ្ទាល់ខ្លួន ហើយបានជូនដំណឹងទៅអ្នកទាំងនោះអំពីគោលការណ៍ឯកជនភាពនេះ។ អ្នកត្រូវធានា និងតំណាងឲ្យ ក្រុមគ្រួសាររបស់អ្នក មិត្តភក្តិរបស់អ្នក ឬបុគ្គលិករបស់អ្នក ដែលព័ត៌មានផ្ទាល់ខ្លួននោះត្រូវបានអ្នកផ្តល់ឱ្យយើង ដោយមានការយល់ព្រមក្នុងការ ប្រើប្រាស់ ធ្វើដំណើរការ រក្សាទុក និង / ឬ ការបញ្ចេញទិន្នន័យរបស់ពួកគេដោយអនុលោមន៍តាមគោលការណ៍នេះច្បាប់ជាធរមាន។ យើងមិនទទួលខុសត្រូវចំពោះការប្រមូល ការប្រើប្រាស់ ការដំណើរការ ការបញ្ចេញនៃព័ត៌មានទាំងអស់ ក្រោមកថាខណ្ឌនេះ។

យើងខ្ញុំអាចប្រមូល ឬដំណើការតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ស្របតាមបញ្ញត្តិច្បាប់នូវព័ត៌មានអំពី លោក-លោកស្រី ដូចខាងក្រោម ៖

  • ព័ត៌មានដែលលោក-លោកស្រីផ្តល់មកយើងខ្ញុំតាមរយៈការបំពេញទម្រង់បែបបទ/ពាក្យស្នើសុំកម្ចី ឬប្រតិបត្តិសកម្មភាពណាមួយផ្សេងទៀតនៅលើគេហទំព័រ ឬទម្រង់បែបបទសម្រាប់ដាក់ពាក្យ ស្នើកម្ចីដែលមាននៅលើគេហទំព័រ www.cashwagon.com.kh ឬតាមការសន្ទនាឆ្លើយឆ្លងជាមួយ យើងខ្ញុំ តាមរយៈការហៅទូរស័ព្ទ ឬសារអេឡិចត្រូនិក ដោយប្រើប្រាស់ទម្រង់បែបបទសាកសួរព័ត៌មានតាម អនឡាញ ឬតាមមធ្យោបាយផ្សេងៗទៀត ។ ព័ត៌មានដែលលោក-លោកស្រីផ្តល់ជូនមកយើងខ្ញុំ រួមមានជាអាទិ៍ ឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត មុខរបរ ព័ត៌មានទាក់ទងនឹងចំណូល សារអេឡិចត្រូនិក លេខទូរស័ព្ទ ម៉ាក/ម៉ូដែលទូរស័ព្ទ លេខកូដសម្គាល់ទូរស័ព្ទ ព័ត៌មានហិរញ្ញវត្ថុ លេខកាតឥណពន្ធ/ឥណទាន គណនីធនាគារ ជីវប្រវត្តិ រូបថត និងព័ត៌មានផ្ទាល់ខ្លួនផ្សេងៗទៀត បុគ្គលដែលអាចបញ្ជាក់ពីព័តមានផ្ទាល់ខ្លួន និងការងារ និងព័ត៌មានបន្ថែមផ្សេងៗទៀតដែលត្រូវបានស្នើសុំ ឬប្រមូលពី លោក-លោកស្រី ក្នុងករណីដាក់ពាក្យស្នើសុំកម្ចី ។
  • ព័ត៌មានអំពីលោក-លោកស្រីដែលយើងខ្ញុំប្រមូលរួមមានជាអាទិ៍ ព័ត៌មានបច្ចេកទេស (អាសយដ្ឋាន protocol នៃប្រព័ន្ធអ៊ីនធឺណែត ព័ត៌មានស្តីពីកូដសម្រាប់ចូលប្រើប្រាស់ ប្រព័ន្ធ browser -ល-) និងព័ត៌មានអំពីការចេញចូលប្រព័ន្ធរបស់លោក-លោកស្រី (តាមរយៈការប្រើប្រាស់ cookies ដែលត្រូវបានរក្សាទុកសម្រាប់គោលបំណងកត់ត្រាសកម្មភាព និងប្រតិបត្តិការលើប្រព័ន្ធ) ។
  • ព័ត៌មានដែលយើងខ្ញុំទទួលបានពីប្រភពផ្សេងៗទៀត រួមមានជាអាទិ៍ ដៃគូ ឬបណ្តាញអាជីវកម្ម ធនាគារ ភ្នាក់ងាររាយការណ៍ព័ត៌មានឥណទាន ភ្នាក់ងារផ្តល់សេវាកម្ចីផ្សេងៗ ឬប្រភពពីភាគីទីបីដែលអនុញ្ញាតដោយច្បាប់ និងបទបញ្ញតិ្តទាំងក្នុង និងក្រៅប្រទេស ។

ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី

យើងខ្ញុំអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីដែលយើងខ្ញុំទទួលបាន

ដូចមានបញ្ជាក់នៅក្នុងគោលការណ៍ឯកជនភាព សម្រាប់គោលបំណងណាមួយដូចខាងក្រោម ៖

  • ដើម្បីអនុញ្ញាតឲ្យលោក-លោកស្រីប្រើបា្រស់សេវាកម្មរបស់យើងខ្ញុំបាន រួមមានជាអាទិ៍ការដាក់ និងដំណើរការអនុម័តពាក្យស្នើសុំកម្ចី ការទំនាក់ទំនងជាមួយនឹងលោក-លោកស្រីតាមរយៈការហៅទូរស័ព្ទ និងសារអេឡិចត្រូនិកបញ្ជាក់ពីលទ្ធផលនៃការអនុម័តកម្ចី និងការសម្របសម្រួលចំពោះការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះរវាងលោក-លោកស្រី និងយើងខ្ញុំ/ភាគីផ្តល់កម្ចី ។
  • ដើម្បីជូនដំណឹងដល់លោក-លោកស្រី ពីផលិតផល និងសេវាកម្ចីផ្សេងៗទៀតដែលអាចជាប្រយោជន៍ចំពោះលោក-លោកស្រី ។
  • ដើម្បីជួយសម្របសម្រួលក្នុងការរៀបចំចាត់ចែងជាមួយនឹងអង្គការស្ថាប័នផ្សេងៗ (ដូចជា ដៃគូអាជីវកម្ម) ទាក់ទងនឹងយុទ្ធនាការផ្សព្វផ្សាយ និងការផ្តល់ផលិតផល និងសេវាកម្មណាមួយ ។
  • ដើម្បីអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ។

ការដាក់បង្ហាញ ឬចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី

យើងខ្ញុំអាចដាក់បង្ហាញ ឬចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដែលយើងខ្ញុំទទួលបានក្រោមគោលការណ៍ឯកជនភាព ទៅកាន់ ៖

  • បណ្តាញ និងដៃគូអាជីវកម្មណាមួយរបស់យើងខ្ញុំ ។
  • ភាគីផ្តល់កម្ចី និងភ្នាក់ងារផ្តល់ឥណទានដទៃទៀត ដើម្បីវិភាគ វាយតម្លៃលើពាក្យស្នើសុំកម្ចីរបស់លោក-លោកស្រី ។
  • ភ្នាក់ងារពាក់ព័ន្ធណាមួយ ភាគីនៃកិច្ចសន្យា ឬភាគីទីបីដេលផ្តល់សេវារដ្ឋបាល សេវាទូរគមនាគមន៍ សេវាទូទាត់ សេវាគ្រប់គ្រង សវនកម្ម ឬសេវាកម្មផ្សេងៗដល់យើងខ្ញុំ ។
  • ការិយាល័យរាយការណ៍ព័ត៌មានឥណទាន ភ្នាក់ងារផ្តល់សេវាឥណទាន ឬប្រមូលបំណុល ។
  • ដៃគូ សមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនាយក មន្ត្រី បុគ្គលិក និងអ្នកផ្តល់សេវាប្រឹក្សា រួមមានជាអាទិ៍ សវនករ អ្នកផ្តល់សេវាប្រឹក្សាយោបល់លើផ្នែកច្បាប់ និង/ឬអ្នកផ្តល់សេវាប្រឹក្សាយោបល់ផ្សេងៗទៀត ។
  • ភ្នាក់ងារអនុវត្តច្បាប់ អាជ្ញាធរបង្ការបទល្មើស និងអាជ្ញាធរពន្ឌដារ។
  • បុគ្គលទាំងទ្បាយណាដែលស្ថិតនៅក្រោមដីការរបស់តុលាការ។ និង
  • បុគ្គលទាំងឡាយណាដែលយើងខ្ញុំយល់ថាសាកសមនឹងត្រូវបានគេស្គាល់ពីព័ត៌មានជាមូលដ្ឋាន។

ការកែតម្រូវព័ត៌មានមិនពិតប្រាកដ

ប្រសិនបើលោក-លោកស្រីជឿជាក់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីដែលយើងខ្ញុំបានទទួល មិនគ្រប់គ្រាន់ មិនពិតប្រាកដ ជាព័ត៌មានចាស់ៗមិនទាន់បានធ្វើបច្ចុប្បន្នកម្ម សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ។

ប្រសិនបើយើងខ្ញុំយល់ស្របថា ព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីដែលយើងខ្ញុំបានទទួល មិនគ្រប់គ្រាន់ មិនពិតប្រាកដ ជាព័ត៌មានចាស់ៗមិនទាន់បានធ្វើបច្ចុប្បន្នកម្ម យើងខ្ញុំនឹងចាត់វិធានការដើម្បីធ្វើបច្ចុប្បន្នកម្មលើព័ត៌មាននោះ។

ការបដិសេធលើការធានាអះអាង និងការកំណត់លើការទទួលខុសត្រូវ

ព័ត៌មានដែលផ្តល់ជូននៅលើគេហទំព័រនេះ ត្រូវបានជឿជាក់ថា ត្រឹមត្រូវនៅខណៈដែលព័ត៌មាននោះ ត្រូវបានដាក់បញ្ចូល។ យើងខ្ញុំមិនធានាអះអាងបញ្ជាក់លើភាពគ្រប់គ្រាន់ ភាពពិតប្រាកដ ភាពគ្រប់ជ្រុងជ្រោយ និងភាពត្រឹមត្រូវទាក់ទងនឹងព័ត៌មាន និងទស្សនៈទានដែលមាននៅលើគេហទំព័រនោះឡើយ ។ យោងតាមហេតុផលនេះ យើងខ្ញុំមិនទទួលខុសត្រូវចំពោះផលវិបាកណាមួយដែលពាក់ព័ន្ធនោះទេ។