លក្ខខណ្ឌតម្រូវ

1. និយមន័យ

ថ្ងៃផ្តល់កម្ចី - គឺជាថ្ងៃដែលកម្ចីត្រូវបានដាក់បញ្ជូលគណនីធនាគាររបស់អតិថិជន ដែលព័ត៌មានគណនីធនាគារនេះ ផ្តល់ដោយអតិថិជិន តាមរយៈទម្រង់បែបបទ ដាក់ពាក្យស្នើកម្ចីតាមអនឡាញ ។

LT - LENDTECH (Cambodia) Co., Ltd., គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានលេខចុះបញ្ជី ៖ 00023873 និងជាក្រុមហ៊ុនដែលទទួលបានអជ្ញាបណ្ណប្រាតិភោគដោយអនុប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ជា "អ្នកឲ្យខ្ចី") ។

ការជូនដំណឹងទៅអតិថិជន - ការជូនដំណឹង/ការអនុម័តិ/ការបញ្ជាក់ (អាស្រ័យតាមការតម្រូវ) ផ្ញើដោយ LT ឬភ្នាក់ងារផ្តល់សេវា ជូនទៅអតិថិជន ពីព័ត៌មាន ឬហេតុការណ៍ណាមួយជាក់លាក់ដែលមានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ឬកិច្ចសន្យាខ្ចីប្រាក់ ដោយផ្ញើតាមសារទូស័ព្ទ SMS និង/ឬតាមការហៅទូរស័ព្ទទៅអតិថិជន តាមរយៈលេខដែលបានផ្តល់ដោយអតិថិជន (លេខទូរស័ព្ឬ) ឬតាមយន្តការផ្សេងៗទៀតដែល LT យល់ថាសមស្រប ។

ថ្ងៃកំណត់សងត្រឡប់កម្ចី - គឺជាថ្ងៃដែលរយៈពេលកម្ចីនឹងត្រូវផុតសុពលភាព ។

ភ្នាក់ងារសេវាទូទាត់ - ភ្នាក់ងារសេវាទូទាត់ដែលអនុញ្ញាតដោយ LT នៅពេលណាមួយ ។

ទម្រង់បែបបទដាក់ពាក្យស្នើកម្ចី - គឺជាទម្រង់បែបបទសម្រាប់ដាក់ពាក្យស្នើកម្ចីតាមប្រព័ន្ធអ៊ីនធឺណែត ដែលជាកម្មសិទ្ធ និងដំណើរការដោយភ្នាក់ងារផ្តល់សេវា ដែលមានគេហទំព័រវេបសាយ ៖ www.cashwagon.com.kh ។

កម្រៃសេវា - គឺជាកម្រៃដែលត្រូវបង់ដោយអតិថិជនមក LT ដើម្បីដំណើរការកម្ចី ដែលគណនាជាចំនួនមួយជាក់លាក់ផ្អែកទៅតាមទំហំ និងរយៈពេលកម្ចី គិតបង្គរភ្លាមៗក្រោយពេលផ្តល់កម្ចី និងត្រូវបង់ស្របពេលជាមួយនឹងការសងត្រឡប់ប្រាក់ដើមកម្ចី និងកម្រៃសេវាផ្សេងៗទៀត ។ កម្រៃសេវានេះ មានបញ្ជាក់នៅផ្នែកទី I នៃកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

ទីតាំងផ្តល់សេវា - ទីតាំងរបស់ភ្នាក់ងារផ្តល់សេវា ព័ត៌មានលម្អិតមានផ្តល់ជូនដល់អតិថិជន ។

កម្រៃប្រឹក្សា - គឺជាកម្រៃដែលត្រូវបង់ជូនភ្នាក់ងារផ្តល់សេវា ដូចមានបញ្ជាក់ក្នុងផ្នែកទី 6 នៃកិច្ចព្រមព្រៀងខ្ចីប្រាក់ ។ កម្រៃសេវានេះ មានបញ្ជាក់នៅផ្នែកទី I នៃកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

ភ្នាក់ងារផ្តល់សេវា - CASHWAGON (Cambodia) Co., Ltd., គឺជាក្រុមហ៊នដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលេខចុះបញ្ជី ៖ 00023872 ។

កូដសារទូរស័ព្ទ SMS - គឺជាលេខកូដ 4 ខ្ទង់ ផ្ញើដោយភ្នាក់ងារផ្តល់សេវា ទៅកាន់ទូរស័ព្ទរបស់អតិថិជន ប្រើប្រាស់សេវា SMS ។

 

2. ការប្រើប្រាស់កម្ចី

អតិថិជនយល់ស្រប និងយល់ថា កម្ចីគឺយកទៅសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ជាមួយនឹងគោលបំណងស្របច្បាប់ ហើយ LT យល់ព្រមផ្តល់កម្ចីដល់អតិថិជន ទៅតាមចំនួន ដែលកំណត់ដោយឧបករណ៍គណនាកម្ចី និងយកកម្រៃសេវា និងសោហ៊ុយចំណាយផ្សេងៗ ទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

 

3. លក្ខណៈវិនិច្ឆ័យ

3.1 អតិថិជនយល់ និងដឹងថា កម្ចីនឹងត្រូវបានផ្តល់ជូន ករណីលក្ខណៈវិនិច្ឆ័យត្រូវបានបំពេញ អតិថិជនអះអាងជាមួយនឹង LT ផងដែរថា គាត់អាចបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម ៖

ក. អាយុរបស់អតិថិជនគឺតិចបំផុត 19 ឆ្នាំ និងមិនលើស 60 ឆ្នាំ នៅពេលបំពេញទម្រង់បែបបទដាក់ពាក្យស្នើកម្ចី ។
ខ. ប្រាក់ចំណូលប្រចាំខែរបស់អតិថិជនស្មើ ឬច្រើនជាង USD 100 ។
គ. អតិថិជនកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឃ. អតិថិជនទទួលបានលេខកូដសម្ងាត់ដែលផ្ញើដោយប្រព័ន្ធ ក្នុងរយៈពេល 15 នាទី ។
ង. អតិថិជនទទួលការហៅទូរស័ព្ទចូលដែលហៅទៅកាន់គាត់ដោយភ្នាក់ងារផ្តល់សេវា ហើយភ្នាក់ងារផ្តល់សេវាអាចកំណត់អត្តសញ្ញាណថាពិតជាអតិថិជនប្រាកដមែន និង
ច. បុគ្គលដែលអាចផ្តល់ព័ត៌មានពីអតិថិជន បញ្ជាក់ថាព័ត៌មានដែលអតិថិជនបានផ្តល់ជូន ត្រឹមត្រូវ និងពិតប្រាកដ ។

3.2 អតិថិជនយល់ស្រប និងយល់ថា LT និង/ឬភ្នាក់ងារផ្តល់សេវាបានធ្វើការបញ្ជាក់ និង/ឬនឹងធ្វើការបញ្ជាក់លើទិន្នន័យ ដែលរួមមានដូចខាងក្រោម ឬលើសពីនេះ ៖

ក. បញ្ជាក់តាមការហៅទូរស័ព្ទទៅអតិថិជន ឬបុគ្គលដែលអាចផ្តល់ព័ត៌មានពីអតិថិជនដែលផ្តល់ដោយអតិថិជនផ្ទាល់ ព្រមទាំងជាមួយនឹងនិយោជករបស់អតិថិជន ប្រសិនបើភ្នាក់ងារផ្តល់សេវាយល់ថាចាំបាច់
ខ. បញ្ជាក់លើភាពត្រឹមត្រូវ និងពិតប្រាកដនៃលេខទូរស័ព្ទដែលអតិថិជនបានផ្តល់មក
គ. ទាញយកទិន្នន័យរបស់អតិថិជន តាមគណនីបណ្តាញសង្គមដែលផ្តល់ដោយអតិថិជន កំឡុងពេលបំពេញទម្រង់បែបបទដាក់ពាក្យស្នើកម្ចី ។

 

4. លម្អិតពីកម្ចី

4.1 អតិថិជនទទួលស្គាល់ និងយល់ស្របថា គាត់នឹងគោរពអនុវត្តតាមការជូនដំណឹងទៅអតិថិជននៅគ្រប់កាលៈទេសៈ ។ ប្រសិនបើសារជូនដំណឹងទៅអតិថិជន មានកំហុសឆ្គងចំណុចណាមួយ LT ឬភ្នាក់ងារផ្តល់សេវា រក្សាសិទ្ធិក្នុងការកែសម្រួលកំហុសឆ្គងនោះ ដោយផ្ញើសារជូនដំណឹងទៅអតិថិជនថ្មីមួយទៀត ក្នុងកំឡុង 7 ថ្ងៃនៃថ្ងៃធ្វើការ ។

4.2 សម្រាប់កម្ចីលើកដំបូង ទំហំកម្ចី រយៈពេលកម្ចី អត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗ គឺមានផ្តល់ជូននៅផ្នែកទី I នៃកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

4.3 អតិថិជនត្រូវបង់ប្រាក់ពិន័យស្មើនឹង 10(ដប់)ដុល្លារអាមេរិក (“ប្រាក់ពិន័យលើការសងត្រឡប់កម្ចីយឺតយ៉ាវ”) ក្នុងករណីដែលគាត់ខកខានក្នុងការសងត្រឡប់កម្ចី 3 ថ្ងៃជាប់គ្នា ដោយក្នុងនោះសរុបសមតុល្យសាច់ប្រាក់នៅជំពាក់ដែលរួមបញ្ចូលប្រាក់ដើម ការប្រាក់ និងកម្រៃសេវាផ្សេងៗលើសពី 1.50ដុល្លារអាមេរិក ។

4.4 ប្រាក់ពិន័យលើការសងត្រឡប់កម្ចីយឺតយ៉ាវ ត្រូវបានគណនាដូចខាងក្រោម ៖

ក. ជាដំបូង ប្រាក់ពិន័យលើការសងត្រឡប់កម្ចីយឺតយ៉ាវ នឹងត្រូវគិតនៅពេលការយឺតយ៉ាវក្នុងការសងត្រឡប់កម្ចីលើសពី 3 ថ្ងៃ គិតចាប់ពីថ្ងៃសងត្រឡប់កម្ចី ។

ខ. បន្ទាប់មក ប្រាក់ពិន័យលើការសងត្រឡប់កម្ចីយឺតយ៉ាវ នឹងត្រូវគិតជាបន្តបន្ទាប់ នៅរៀងរាល់ការយឺតយ៉ាវក្នុងការសងត្រឡប់កម្ចីលើសពី 10 ថ្ងៃម្តង ។

4.5 កម្ចីនឹងត្រូវបានដាក់បញ្ចូលទៅក្នុងគណនីធនាគាររបស់អតិថិជន ដែលព័ត៌មានស្តីពីគណនីធនាគារនេះ ផ្តល់ដោយអតិថិជន តាមរយៈទម្រង់បែបបទដាក់ពាក្យស្នើកម្ចីតាមអនឡាញ ។ អតិថិជននឹងទទួលបានការជូនដំណឹងស្តីពីការអនុម័តិកម្ចី និងការផ្តល់កម្ចីនៅចំថ្ងៃផ្តល់កម្ចី (“ថ្ងៃផ្តល់កម្ចី") ។

 

5. ការសងត្រឡប់កម្ចី

5.1 អតិថិជនត្រូវសងត្រឡប់កម្ចីមក LT ឲ្យគ្រប់នូវសរុបចំនួនសាច់ប្រាក់ដែលត្រូវសង (រួមមាន ប្រាក់ដើម ការប្រាក់ កម្រៃសេវា និងសោហ៊ុយចំណាយផ្សេងៗ យោងទៅតាមកិច្ចព្រមព្រៀងខ្ចីប្រាក់) ដែលមានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ នៅថ្ងៃសងត្រឡប់កម្ចី ។ រាល់សំណងត្រឡប់កម្ចី រាប់បញ្ចូលទាំងប្រាក់ដើម ការប្រាក់ កម្រៃសេវា និងសោហ៊ុយចំណាយផ្សេងៗ ដែលត្រូរសង ឬនៅជំពាក់ យោងតាមឯកសារកម្ចី ត្រូវបង់សងត្រឡប់ទាំងស្រុង ដោយពុំមានកាត់កងកម្រៃសេវា ឬពន្ធអាករអ្វីនោះឡើយ ។

5.2 កម្ចីត្រូវសងត្រឡប់ដោយអតិថិជនមកកាន់គណនីរបស់ LT តាមរយៈទីតាំងផ្តល់សេវាទូទាត់ណាមួយទៅតាមព័ត៌មានដែលបានផ្តល់ជូនដោយ LT ឬភ្នាក់ងារផ្តល់សេវា។

5.3 នៅចំថ្ងៃកំណត់សងត្រឡប់កម្ចី ដោយអាស្រ័យលើការអាចទទួលយកបានពី LT ឬភ្នាក់ងារផ្តល់សេវា លើសំណើពន្យាពេលសងត្រឡប់កម្ចីរបស់អតិថិជន ដែលធ្វើឡើងតាមរយៈ ទីតាំងផ្តល់សេវា និង/ឬ ទម្រង់បែបបទដាក់ពាក្យស្នើកម្ចី រយៈពេលកម្ចីអាចត្រូវបានពន្យាសម្រាប់រយៈពេល 30 ថ្ងៃ ជាបន្ត ក្នុងករណីដែលអតិថិជនបានសងត្រឡប់ប្រាក់ដើមកម្ចី បានយ៉ាងតិចណាស់ស្មើនឹង 40% ។ អតិថិជនអាចស្នើពន្យាពេលសងត្រឡប់កម្ចីដោយការហៅទូរស័ព្ទមកកាន់ទីតាំងផ្តល់សេវា ។ ភ្នាក់ងារផ្តល់សេវានឹងផ្តល់ព័ត៌មានត្រឡប់ ជូនអតិថិជនវិញ ថាតើសំណើពន្យាពេលសងត្រឡប់កម្ចីរបស់គាត់ត្រូវបានអនុម័តិដែរឬទេ ក្នុងកំឡុងពេល 3(បី)ថ្ងៃ បន្ទាប់ពីថ្ងៃដែលអតិថិជនស្នើពន្យាពេលសងត្រឡប់កម្ចី ។ ប្រសិនបើការពន្យាពេលសងត្រឡប់កម្ចីត្រូវបានផ្តល់ជូន អតិថិជនត្រូវបង់កម្រៃសេវាសម្រាប់ការពន្យាពេលសងត្រឡប់កម្ចីដែលស្មើនឹង 40% នៃសមតុល្យប្រាក់ដើម កម្ចីនៅជំពាក់ ។ កម្រៃសេវានេះនឹងត្រូវបង់រួមជាមួយនឹងប្រាក់ដើមកម្ចីនៅជំពាក់ នៅចំថ្ងៃកំណត់សងនៃរយៈពេលកម្ចីដែលបានពន្យា ។

5.4 ការសងត្រឡប់កម្ចីមុនកាលកំណត់ទាំងមួយផ្នែក ឬទាំងស្រុងនៃសមតុល្យកម្ចីត្រូវបានអនុញ្ញាតឲ្យធ្វើទៅបានគ្រប់ពេលវេលា ។

5.5 ការសងត្រឡប់កម្ចីរបស់អតិថិជន នឹងត្រូវចាត់តាមអាទិភាពដូចតទៅ ៖ សម្រាប់រយៈពេលកម្ចីធម្មតា (i) កម្រៃសេវា (ii) កម្រៃប្រឹក្សា (iii) ការប្រាក់ (iv) ប្រាក់ដើម (v) ប្រាក់ពិន័យលើការសងត្រឡប់កម្ចីយឺតយ៉ាវ (vi) កម្រៃសេវា ឬសោហ៊ុយចំណាយៗផ្សេងៗ ។ សម្រាប់រយៈពេលកម្ចីដែលពន្យាពេលសងត្រឡប់ (i) កម្រៃសេវាសម្រាប់ការពន្យារយៈពេលកម្ចី (iv) ប្រាក់ដើម (v) ប្រាក់ពិន័យលើការសងត្រឡប់កម្ចីយឺតយ៉ាវ និង (vi) កម្រៃសេវា ឬសោហ៊ុយចំណាយផ្សេងៗ ។

5.6 លើកលែងតែមានការរៀបចំជាពិសេសដោយ LT ឬភ្នាក់ងារផ្តល់សេវា ចំណាយនានាដែលពាក់ព័ន្ធនឹងការផ្ទេរសាច់ប្រាក់ (រួមទាំងកម្រៃសេវាផ្ទេរតាមប្រព័ន្ធ) ពីអតិថិជន មក LT ជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អតិថិជន ។

 

6. កម្រៃប្រឹក្សា

កម្រៃប្រឹក្សា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ រួមមានកម្រៃដែលអតិថិជនត្រូវបង់ឲ្យភ្នាក់ងារផ្តល់សេវា សម្រាប់សេវាកម្មដែលត្រូវផ្តល់ជូន ដោយភ្នាក់ងារផ្តល់សេវាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ រាប់បញ្ចូលទាំងការវាយតម្លៃលើសំណើកម្ចីរបស់អតិថិជន ការគ្រប់គ្រងសម្ពាធកម្ចី និងសេវាកម្មផ្សេងៗទៀត ដែលផ្តល់ដោយភ្នាក់ងារផ្តល់សេវា ពីមួយពេលទៅមួយពេល ។

 

7. សិទ្ធិ និងកាតព្វកិច្ចរបស់ LT

សិទ្ធិ និងកាតព្វកិច្ចរបស់ LT រួមមានដូចខាងក្រោម ៖

ក. សម្រេចចិត្តក្នុងការផ្តល់កម្ចី យោងទៅតាមសំណើ ឬការបញ្ជាក់របស់អតិថិជន តាមរយៈការរជូនដំណឹងទៅអតិថិជន ។

ខ. បង្កើត និងរក្សានូវកំណត់ត្រាស្តីពីកម្ចី ដើម្បីតាមដានដំណើរការកម្ចី សំណងត្រឡប់កម្ចី ការបង់មុនកាលកំណត់ ការគណនា និងការទូទាត់ការប្រាក់ និងសាច់ប្រាក់ផ្សេងៗទៀត ដែលដល់ថ្ងៃ និងត្រូវបង់សងដែលដាក់បញ្ចូល និងភ្ជាប់កាតព្វកិច្ចអតិថិជន ដូចទៅនឹងចំនួនសាច់ប្រាក់ដែលត្រូវបង់សងដោយអតិថិជន នាពេលវេលាមួយជាក់លាក់ ដើម្បីធានា មិនឲ្យមានកំហុសឆ្គងក្នុងការគណនា ។

គ. ផ្ញើសារជូនដំណឹងទៅអតិថិជន កត់ត្រារាល់សារឆ្លើយឆ្លងរវាង LT និងអតិថិជន ដែលជាភស្តុតាងស្របច្បាប់ទាក់ទងនឹងសារឆ្លើយឆ្លងនោះ ជាពិសេស ក្នុងករណីដែលអតិថិជន មានជាសំណើអ្វីមួយតាមរយៈការហៅទូរស័ព្ទ ។

ឃ. ស្នើឲ្យអតិថិជន បង់ផ្តាច់នូវសាច់ប្រាក់ដែលត្រូវសង ឬចំថ្ងៃសង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងខ្ចីប្រាក់ នាពេលវេលាណាមួយ ដែល LT យល់ថាជាករណីចាំបាច់ ។

ង. ស្នើឲ្យអតិថិជន បង់សងទាក់ទងទៅនឹងការខូចខាត កាតព្វកិច្ចបំណុល ការទាមទារ ការបាត់បង់ ការចំណាយផ្សេងៗដែលពាក់ព័ន្ធ ឬកើតមានឡើងចេញពី ប្រតិបត្តិការទាំងឡាយរវាងគូភាគីនៃកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

ច. អនុវត្តស្របតាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

 

8. សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន

សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន រួមមានដូចខាងក្រោម ៖

ក. ស្នើកម្ចីថ្មីមកកាន់ LT តាមរយៈភ្នាក់ងារផ្តល់សេវា ដូចមានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

ខ. បង់ផ្តាច់កាតព្វកិច្ចបំណុលនៅចំថ្ងៃសងត្រឡប់ប្រាក់កម្ចី ដូចមានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

គ. ទទួលយកដោយឥតកែប្រែ និងទទួលខុសត្រូវដោយឥតលក្ខខណ្ឌក្នុងការសងការខូចខាត និងត្រូវសង LT ឬភ្នាក់ងារផ្តល់សេវា ចំពោះការបានសងការខូចខាត ទាក់ទងនឹងបំណុល សំណងការខូចខាត ការទាមទារ ការបាត់បង់ និងចំណាយផ្សេងៗដែលពាក់ព័ន្ធ ឬកើតមានឡើងចេញពីប្រតិបត្តិការទាំងឡាយរវាងគូភាគី នៃកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

 

9. ការបញ្ជាក់ធានាអះអាងពីសំណាក់អតិថិជន

9.1. អតិថិជនបញ្ជាក់ និងអះអាងជាមួយនឹង LT ឬភ្នាក់ងារផ្តល់សេវា ថា ៖

ក. អតិថិជនបានបំពេញលក្ខខណ្ឌវិនិច្ឆ័យអប្បបរមាដូចមានបញ្ជាក់នៅក្នុងចំណុច 3.1 ខាងលើ ហើយអតិថិជនមានអំណាច និងសមត្ថភាពពេញលេញក្នុងការប្រតិបត្តិ និងអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ដូចមានចែងនៅក្នុងកិច្ជព្រមព្រៀងខ្ចីប្រាក់ ។

ខ. ទិន្នន័យរបស់អតិថិជន និងព័ត៌មានទាំងឡាយដែលបានផ្តល់ជូនភ្នាក់ងារផ្តល់សេវា និង/ឬមាននៅក្នុងទម្រង់បែបបទដាក់ពាក្យស្នើកម្ចីតាមអនឡាញ គឺគ្រប់គ្រាន់ និងពិតប្រាកដ និងជារបស់អតិថិជនផ្ទាល់ មិនមានគៃបន្លំដោយប្រការណាមួយនោះទេ ។

គ. អតិថិជនទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានចំពោះការគៃបន្លំនូវទិន្នន័យ ដែលផ្តល់ដោយអតិថិជនទាំងផ្ទាល់ និងប្រយោល មកភ្នាក់ងារផ្តល់សេវា ឬតាមរយៈទម្រង់បែបបទដាក់ពាក្យស្នើកម្ចីតាមអនឡាញ ។

ឃ. អតិថិជនទទួលការអនុញ្ញាតពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ករណីបើមាន ឬតម្រូវ សម្រាប់គោលបំណងប្រតិបត្តិ និងអនុវត្តតាម ក៏ដូចជាការចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ ក្នុងគោលបំណងត្រឹមត្រូវ ដោយមិនមានចេតនាណាមួយរំលោភបំពានច្បាប់ និងបញ្ញត្តិផ្សេងៗ រូមបញ្ចូលទាំងច្បាប់ស្តីកាប្រឆាំងការលាងសម្អាតប្រាក់ ការគេចវាសពន្ធអាករ និងការប្រឆាំងអំពើភេវរកម្ម ជាដើម ។

ង. អតិថិជនចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ដោយផ្ទាល់ និងសម្រាប់ខ្លួនគាត់ ដោយសេរី តាមឆន្ទៈ និងពុំមានការបង្ខិតបង្ខំ ឬលួងលោមបោកបញ្ឆោតពីភាគីណាមួយ ហើយបានដឹង និងយល់ពីខ្លឹមសារ និងផលវិបាកនៃលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

ច. ហត្ថលេខាជាសារអេឡិចត្រូនិចរបស់អតិថិជនដែលមាននៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ គឺមានសុពលភាពគ្រប់គ្រាន់ ហើយកិច្ចព្រមព្រៀងនេះមានសុពលភាព ស្របច្បាប់ និងចងភ្ជាប់កាតព្វកិច្ចអតិថិជន អាចជំរុញការអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងកាតព្វកិច្ចរបស់គាត់ យោងទៅតាមច្បាប់បញ្ញតិដែលពាក់ព័ន្ធ ។

ឆ. អតិថិជនត្រូវកាត់ពន្ធ ឬចំណាយណាមួយទុក ដោយដកចេញពីការសងត្រឡប់កម្ចី ទោះបីជាប្រាក់ដើម ការប្រាក់ កម្រៃសេវា ឬសោហ៊ុយចំណាយណាមួយនោះឡើយ ។

ជ. កម្ចីដែលអតិថិជនទទួលបាន គឺសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹងគោលបំណងស្របច្បាប់ប៉ុណ្ណោះ ។

ឈ. បច្ចុប្បន្ននេះ មិនមានបណ្តឹងតវ៉ាតាមផ្លូវច្បាប់ នីតិវិធីមជ្ឈត្តការ ឬនីតិវិធីរដ្ឋបាលណាមួយដែលកំពុងដំណើរការ កំពុងបន្ត ឬបាននឹងកំពុងព្យួរទុក ដែលអាចមានផលជា អវិជ្ជមាន និងប៉ះពាល់ដល់សមត្ថភាពរបស់អតិថិជន ក្នុងការអនុវត្តកាតព្វកិច្ចដូចមានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់នោះឡើយ ។

9.2. អតិថិជនបញ្ជាក់ និងអះអាងជាមួយនឹង LT ឬភ្នាក់ងារផ្តល់សេវា បន្ថែមទៀតថា ៖

ក. អតិថិជននឹងអនុវត្តស្របតាមច្បាប់ និងបទបញ្ញតិ្តដែលពាក់ព័ន្ធ និងលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ និងឯកសារទាំងឡាយដែលពាក់ព័ន្ធនឹងកម្ចីរបស់អតិថិជន ។

ខ. អតិថិជននឹងទទួលខុសត្រូវចំពោះសំណើ ការជូនដំណឹង និងការបញ្ជាក់ដែលធ្វើឡើងដោយអតិថិជន តាមការហៅទូរស័ព្ទ និងទទួលស្គាល់ព្រមទាំងអះអាងថា សំណើ ការជូនដំណឹង និងការបញ្ជាក់ទាំងនោះ នឹងបង្កើត ក៏ដូចជាចងភ្ជាប់កាតព្វកិច្ចអតិថិជន ស្របតាមផ្លូវច្បាប់ និងស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងខ្ចីប្រាក់ ។

គ. អតិថិជនអះអាងថានឹងជូនដំណឹងមក LT ឬភ្នាក់ងារផ្តល់សេវា ភ្លាមៗ ចំពោះរាល់ការផ្លាស់ប្តូរព័ត៌មានដែលពាក់ព័ន្ធនឹងគាត់ (រូមបញ្ចូលព័ត៌មានទាក់ទងនឹងលេខទូរស័ព្ទ អាសយដ្ឋានកំពុង ស្នាក់នៅ និងព័ត៌មានផ្សេងៗទៀតដែលអាចមានផលប៉ះពាល់ដល់សមត្ថភាពរបស់អតិថិជនក្នុងការសងត្រឡប់កម្ចី ។

 

10. ករណីរំលោភបំពានកិច្ចព្រមព្រៀងខ្ចីប្រាក់

10.1. ហេតុការណ៍ ឬកាលៈទេសៈណាមួយដូចមានបញ្ជាក់នៅក្នុងខចែងខាងក្រោម គឺត្រូវចាត់ទុកជាករណីរំលោភបំពានកិច្ចព្រមព្រៀងខ្ចីប្រាក់ ៖

ក. អតិថិជនមិនអនុវត្តស្របលក្ខខណ្ឌ ឬខចែងណាមួយនៃកិច្ចព្រមព្រៀងខ្ចីប្រាក់ និង/ឬឯកសារពាក់ព័ន្ធ រូមមានការបរាជ័យក្នុងការសងនៅចំថ្ងៃត្រូវសងត្រឡប់កម្ចី នូវប្រាក់ដើម ការប្រាក់ កម្រៃសេវា និងសោហ៊ុយចំណាយផ្សេងៗដែលពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងខ្ចីប្រាក់ និង/ឬឯកសារពាក់ព័ន្ធ ។

ខ. ការរំលោភបំពានកាតព្វកិច្ចណាមួយរបស់អតិថិជនជាមួយនឹងភាគីទីបីដែលផ្តល់សេវាកម្មទាក់ទងនឹងការផ្តល់កម្ចី នឹងត្រូវចាត់ទុកថា អតិថិជនបានរំលោភបំពាន កិច្ចព្រមព្រៀងខ្ចីប្រាក់នេះ ។

គ. ការធានាអះអាង ឬសេចក្តីថ្លែងការណ៍ណាមួយដែលបានធ្វើឡើងក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ កិច្ចព្រមព្រៀងប្រើប្រាស់សេវា និង/ឬឯកសារដែលពាក់ព័ន្ធណាមួយ មិនត្រឹមត្រូវ ឬមានការក្លែង បន្លំ ។

ឃ. ករណីមរណភាព ឬអសមត្ថភាពរបស់អតិថិជន ឬក៏

ង. ឧបទ្ទេវហតុ ឬព្រឹត្តិការណ៍ណាមួយដែលកើតមានឡើង ដែលតាមការយល់ឃើញរបស់ LT ថាអាចនឹងមានផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ។

10.2. នៅចំ ឬពេលណាមួយក្រោយការកើតមាននូវករណីរំលោភបំពានកិច្ចព្រមព្រៀងខ្ចីប្រាក់ LT មានសិទ្ធិដូចខាងក្រោម ៖

ក. ប្រកាសថាសមតុល្យទាំងស្រុង ឬផ្នែកណាមួយនៃកម្ចី រួមទាំងការប្រាក់បង្គរ និងកម្រៃសេវា ក៏ដូចជាសោហ៊ុយចំណាយផ្សេងៗ ដូចមានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ ដល់កាលកំណត់ ឬត្រូវសងត្រឡប់ជាបន្ទាន់ភ្លាមៗ ។

ខ. លុបចោលនូវកាតព្វកិច្ចទាំងឡាយរបស់ LT ដូចមានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ និងឯកសារពាក់ព័ន្ធ និង

គ. អនុវត្តសិទ្ធិដែលចាំបាច់ ស្របតាមកិច្ចព្រមព្រៀងខ្ចីប្រាក់ និងឯកសារពាក់ព័ន្ធ ។

 

11. សំណងការខូចខាត

អតិថិជនត្រូវសងការខូចខាតដល់ LT ចំពោះការចំណាយ ការបាត់បង់ និងកាតព្វកិច្ចបំណុលផ្សេងៗដែលធ្លាក់មកលើ LT ជាលទ្ធផលនៃករណីដូចខាងក្រោម ៖

ក. ការកើតមាននៃករណីរំលោភបំពានកិច្ចព្រមព្រៀងខ្ចីប្រាក់

ខ. ព័ត៌មានដែលបង្កើត ឬបញ្ជាក់ដោយអតិថិជន ដែលរកឃើញថាជាករណីគៃបន្លំ និង/ឬភូតភរកុហកបោកប្រាស់ ។

គ. ការសាកសួរស៊ើបអង្កេត បទបញ្ជា ឬបណ្តឹងតវ៉ាតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងអតិថិជន ឬប្រតិបត្តិការទាំងឡាយដែលបានគ្រោងគិតទុកជាមុន ឬហិរញ្ញប្បទានតាមរយៈកិច្ចព្រមព្រៀងខ្ចីប្រាក់ និងឯកសារពាក់ព័ន្ធ ។

ឃ. កាតព្វកិច្ចបំណុលរបស់អតិថិជនដែលដល់កាលកំណត់យោងតាមកិច្ចព្រមព្រៀងខ្ចីប្រាក់ (ឬផ្នែកណាមួយនៃកិច្ចព្រមព្រៀង) មិនបានសងត្រឡប់មុនកាលកំណត់ យោងទៅតាមការជូនដំណឹងពីការសងត្រឡប់កម្ចីមុនកាលកំណត់ដែលផ្តល់ដោយអតិថិជន ។

 

12. ខចែងផ្សេងៗ

12.1. អតិថិជនយល់ព្រម និងអនុញ្ញាតឲ្យ LT ផ្ទេរ ឬបញ្ជូនទៅភាគីទីបី នូវព័ត៌មានដែលពាក់ព័ន្ធនឹងការងារ ឬគណនីរបស់អតិថិជនបានគ្រប់ពេលវេលាដែល LT តាមឆន្ទានុសិទ្ធិរបស់ខ្លួន យល់ថាសមស្រប និងចាំបាច់ ។ អតិថិជនយល់ស្របថា ព័ត៌មានទាំងនោះអាចត្រូវបានប្រើប្រាស់ បំផ្លែងជាកូដទិន្នន័យ បញ្ជូន និងរក្សាទុកដោយ LT ក្រុមហ៊ុនដែលភាគទុនិក ទីស្នាក់ការកណ្តាល ការិយាល័យសាខា ការិយាល័យចំណុះ ក្រុមហ៊ុនដែលពាក់ព័ន្ធ (មិនថានៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា) និង/ឬ អាចផ្តោះប្តូរជាមួយនឹងបុគ្គលដែល LT យល់ថាចាំបាច់ និងអនុញ្ញាតដោយច្បាប់បញ្ញតិដែលពាក់ព័ន្ធ ។

12.2. អតិថិជនយល់ស្របនឹងសកម្មភាពដូចមានចែងក្នុងចំណុច 12.1 និងប្រកាសថាការស្នើឲ្យមានការយល់ព្រមពីអតិថិជនជាមុនជាបន្តបន្ទាប់ គឺតម្រូវនោះឡើយ ។

12.3. សារជូនដំណឹងទៅអតិថិជន ឬការជូនជាដំណឹងផ្សេងទៀត ដែលផ្ញើបញ្ជូនដោយ LT ឬភាគីទីបីដែលផ្តល់សិទ្ធិ និងអនុញ្ញាតដោយ LT ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងខ្ចីប្រាក់ ត្រូវបានចាត់ទុកថាបានប្រគល់ និងទទួល នៅខណៈពេលផ្ញើបញ្ជូនដោយប្រព័ន្ធសារ SMS ទៅកាន់លេខទូរស័ព្ទរបស់អតិថិជន ដោយមិនមានសារបញ្ជាក់ពីការបរាជ័យក្នុងការផ្ញើ បញ្ជូនសារពីសំណាក់ LT ។

12.4. ការបង្កើត និង/ឬដំណើរការនៃមធ្យោបាយសម្រាប់ប្រាស្រ័យទាក់ទងរបស់ LT ស្ថិតក្រោមកិច្ចព្រមព្រៀងខ្ចីប្រាក់ អាចប្រព្រឹត្តទៅបាន និង/ឬ តាមរយៈភ្នាក់ងារផ្តល់សេវា ដែលជាដៃគូអាជីវកម្មចាត់តាំងដោយ LT ពីមួយពេលទៅមួយពេល និងត្រូវចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ចំពោះគ្រប់ភាគីទាំងអស់ ។

12.5. ប្រសិនបើលក្ខខណ្ឌ ឬខចែងណាមួយនៃកិច្ចព្រមព្រៀងខ្ចីប្រាក់ (ឬផ្នែកណាមួយនៃកិច្ចព្រមព្រៀងខ្ចីប្រាក់) ក្លាយជាអសុពលភាព ឬលែងអាចជំរុញការអនុវត្តកាតព្វកិច្ច តាមផ្លូវច្បាប់ សុពលភាពនៃលក្ខខណ្ឌ និងខចែងផ្សេងៗទៀតដែលមានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ នឹងមិនមានផលប៉ះពាល់ ហើយនៅតែចងភ្ជាប់កាតព្វកិច្ច តាមផ្លូវច្បាប់ជាបន្ត ។

12.6. កិច្ចព្រមព្រៀងខ្ចីប្រាក់ ស្ថិតក្រោម និងគ្រប់គ្រងដោយច្បាប់បញ្ញតិ្តរបស់ព្រះរាជាណាចក្រកម្ពុជា ។ រាល់វិវាទ និងបណ្តឹងតវ៉ាទាំងទ្បាយដែលកើតមាន ឬនឹងកើតមាននាពេលក្រោយ ត្រូវបញ្ជូនទៅដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ។

12.7. កិច្ចព្រមព្រៀងខ្ចីប្រាក់ នឹងមានសុពលភាព ហើយចូលជាធរមានរហូតដល់ពេលដែលអតិថិជនបានបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួនមក LT តាមលក្ខខណ្ឌ និងខចែងនៃកិច្ចព្រមព្រ់ៀងខ្ចីប្រាក់ ។ បើទោះបីជា LT តាមឆន្ទានុសិទ្ធិរបស់ខ្លួន អាចលុបចោលប្រាក់ដើមកម្ចីដែលមិនទាន់បានបង់សងត្រឡប់ ក្នុងករណីដែលសមតុល្យ ប្រាក់ដើមកម្ចីនោះតិចជាង 1.50ដុល្លារអាមេរិក LT មានសិទ្ធិអំណាចពេញលេញក្នុងការកែតម្រូវ បន្ថែមបន្ថយ និង/ឬលុបចោលខចែងនេះដោយឯកតោភាគីបានគ្រប់ពេលវេលា តាមរយៈការជូនដំណឹងទៅអតិថិជន ក្នុងរយៈពេលសមស្របមួយ ។

12.8. អតិជនយល់ដឹង និងទទួលស្គាល់ថា ការដាក់បញ្ចូលលេខកូដសារ SMS ទៅក្នុងផ្នែកខាងក្រោម គឺចាត់ទុកជាហត្ថលេខាអេឡិចត្រូនិចរបស់អតិថិជន ហើយគាត់នឹងត្រូវ ចងភ្ជាប់កាតព្វកិច្ចទៅនឹងខចែង និងលក្ខខណ្ឌទាំងឡាយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់ ។